cambodia

cambodia

ខ្លឹមសារដែល Tommy Angkor និយាយនៅអាងទឹកទំនប់កំពីងពួយខេត្តបាត់ដំបងដែលថា អាងទឹកនោះត្រូវបានគេលក់

9h ago
SOURCE  

Tags

Description

14 mins · Battambang, Cambodia · Sovath Loun added a new video. May 25 at 8:24pm · ខ្លឹមសារដែល Tommy Angkor និយាយនៅអាងទឹកទំនប់កំពីងពួយខេត្តបាត់ដំបងដែលថា អាងទឹកនោះត្រូវបានគេលក់ក្រោមលេសសម្បទាន៩៩ឆ្នាំនោះ គឺTommy Angkor បានសួរទៅប្រជាពលរដ្ឋដែលរស់នៅទីនោះគាត់និយាយប្រាប់ថាអញ្ចឹងហើយ ថម មី ក៏និយាយថាអញ្ចឹងដែរទៅ ។ រឿងលក់ទឹក លក់ដី លក់ព្រៃព្រឹក្សា លក់បុរីកីឡា លក់បឹងកក់ បឹងទំពន់ លក់អូឡាំពិចកីឡា លក់ប្រាសាទអង្គរវត្តអប្សរា លក់មន្ទីរពេទ្យ លក់សួនច្បារ លក់អាគាររដ្ឋ មានលក់គុក លក់តុលាការ លក់ក្បាលអ្នកតា លក់ភ្នំព្រឹក្សាបូកគោ លក់កោះសមុទ្រ បឹងបួរ លក់រ៉ែមាស រ៉ែដែក រ៉ែស្ព័ន ជាដើមក្រោមលេសថា អភិវឌ្ឈន៍ក្តី សម្បទានសេដ្ឋកិច្ច៩៩ឆ្នាំក្តី បន្ថយមកនៅជាង៥០ឆ្នាំក្តី គឺវាមិនមែនជារឿងថ្មីសម្រាប់ Tommy Angkor តែម្នាក់ឯងជាអ្នកដឹង ជាអ្នកនិយាយនោះទេ គឺប្រជាពលរដ្ឋទូទាំងប្រទេសជាអ្នកដឹង ជាអ្នកឃើញ ជាអ្នកឮ ជាអ្នកនិយាយគ្រប់ៗគ្នា ថាមិនគួរណាលក់ខ្ទេចលក់ខ្ទីរលក់ទ្រព្យសម្បត្តិរដ្ឋយកលុយចែកគ្នាឬក៏លក់ក្រោមរូបភាពដោះដូរកន្លែងចាស់បានថ្លៃបានលុយច្រើនជាង ហើយទៅដោះដូរទីតាំងថ្មីជាកន្លែងថោកជាងហើយថាអភិវឌ្ឈន៍នោះទេ ។ បើចាប់អ្នករិះគន់ដាក់គុក សូមចាប់ប្រជាពលរដ្ឋខ្មែរជាង១៤លាននាក់ដាក់គុកទាំងអស់ទៅ !?!?!